Triangle Black

គោលនយោបាយឯកជនក្រុមហ៊ុន CITYVIEWS

កែសម្រួលចុងក្រោយ៖ ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2018

សេចក្តីផ្តើម

ក្រុមហ៊ុន Cityviews Group គឺមានរួមបញ្ចូលអង្គភាពទាំងអស់ ដែលបានបញ្ជាក់ខាងក្រោមដោយស្ថិតនៅក្រោមផ្នែក «ក្រុម» រួមបញ្ចូលទាំងសាខារបស់ខ្លួន (ដែលជារួមហៅថា «Cityviews»), ផ្តល់សេវាកម្មលេងហ្គេមតាមអនឡាញមានដូចជា និង បន្ទប់លេងបៀតាមអនឡាញ - ហ្គេមទាំងពីរប្រភេទនេះ គឺធ្វើឡើងតាមរយៈវេបសាយ កម្មវិធីទូរស័ព្ទ និងអចលនទ្រព្យតាមអនឡាញផ្សេងៗទៀត (ដែលជារួមហៅថា "សេវាកម្ម") ។

ក្រុមហ៊ុន Cityviews Group បានប្តេជ្ញាយ៉ាងមុតមាំដើម្បីបង្ការសេចក្តីទុកចិត្តពីឯកជនភាពរបស់អ្នកប្រើ («អ្នកប្រើ» «អ្នក» ឬ «របស់អ្នក») ។ ដោយហេតុនេះ យើងបានបង្កើតគោលនយោបាយឯកជនភាពនេះឡើងដើម្បីសង្ខេបពីការអនុវត្តការការពារទិន្នន័យរបស់យើង រួមទាំងរបៀបដែលយើងប្រមូលរបៀបប្រើប្រាស់របៀបបង្ហាញនិងរបៀបការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ក៏ដូចជាសិទ្ធិរបស់អ្នកដែលទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

ក្នុងគោលនយោបាយឯកជនភាពនេះ អ្នកអាចស្វែងយល់អំពី៖

  • ក្រុម
  • តើយើងប្រមូលព័ត៌មានអ្វីខ្លះ?
  • អនីតិជន
  • តើយើងប្រើព័ត៌មានប្រមូលបានដោយរបៀបណា?
  • ការធ្វើទីផ្សារ
  • តើយើងចែករំលែកព័ត៌មានជាមួយនរណាខ្លះ?
  • ការផ្ទេរព័ត៌មានជាអន្តរជាតិ
  • បច្ចេកវិជ្ជាតាមដានភាគីទីបី
  • សេវាកម្មភាគីទីបី
  • ការរក្សាទុកពត៌មានផ្ទាល់ខ្លួន
  • សិទ្ធិរបស់អ្នក
  • របៀបដែលយើងរក្សាទុកព័ត៌មានសម្ងាត់របស់អ្នក
  • ការផ្លាស់ប្តូរគោលនយោបាយឯកជនភាព
  • អ្នកអាចទំនាក់ទំនងពួកយើងបានតាមរយ

យើងសូមលើកទឹកចិត្តឲ្យអ្នកអានគោលការណ៍ឯកជនភាព ដោយប្រុងប្រយ័ត្ន ហើយប្រើវា ដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកចូលមើលគេហទំព័រកម្មវិធី ទូរស័ព្ទដៃ ឬទ្រព្យសម្បត្តិនានានៅលើអនឡាញផ្សេងទៀត ឬដោយការបង្កើតគណនីតាមរយៈសេវាកម្មនានារបស់ក្រុមហ៊ុន Cityviews Group នោះមានន័យអ្នកបានយល់ព្រមលើគោលនយោបាយឯកជនភាពរបស់យើង។

ប្រសិនបើអ្នកមានសំណួរ (ឬមតិយោបល់) ទាក់ទងនឹងគោលនយោបាយឯកជនភាពនេះ នោះខ្ញុំសូមស្វាគមន៍ឲ្យអ្នកទាក់ទងទងមកមន្រ្តីការពារទិន្នន័យរបស់យើងតាមគេហទំព័រនេះ៖

https://playersupportcentre.com/jpc/en/RemoveDataRequest

ក្រុម

ក្រុមហ៊ុន Cityviews Group មានក្រុមហ៊ុនដូចខាងក្រោមនេះ៖

  • សម្រាប់អ្នកលេងហ្គេមជនជាតិកាណាដា គឺមានក្រុមហ៊ុន Baytree Limited ដែលទទួលបានការអនុញ្ញាត និងទទួលបានអាជ្ញាប័ណ្ណពី គណៈកម្មាធិការ Kahnawake Gaming Commission អាជ្ញាប័ណ្ណលេខ៖ 00812;
  • សម្រាប់អ្នកលេងហ្គេមមកពីប្រទេសប្រទេសផ្សេងៗទៀតនៅលើពិភពលោកគឺមានក្រុមហ៊ុន Bayton Ltd (C41970), a Maltese ដែលជាក្រុមហ៊ុនចុះបញ្ជីមានអាស័យដ្ឋានចុះបញ្ជីនៅ Villa Seminia, 8, Sir Temi Zammit Avenue, Ta Xbiex XBX1011, ដែលជាម្ចាស់ និងអ្នកប្រតិបត្តិករកាស៊ីណូ និងគេហទំព័របន្ទប់លេងបៀនិងក្រុមសាខាក្រុមហ៊ុនរបស់ខ្លួន។

តើយើងប្រមូលព័ត៌មានអ្វីខ្លះ?

យើងប្រមូលព័ត៌មានពីរប្រភេទពីអ្នកប្រើប្រាស់របស់យើង៖

  • ព័ត៌មានផ្ទាល់ខ្លួន

    ប្រភេទព័ត៌មានទីមួយ គឺជាព័ត៌មាន ដែលកំណត់អត្តសញ្ញាណ ឬអាចកំណត់អត្តសញ្ញាណបុគ្គលដោយសមហេតុផល («ពត៌មានផ្ទាល់ខ្លួន») ។ ព័ត៌មានផ្ទាល់ខ្លួន ដែលបាន និងកំពុងប្រមូល មានដូចខាងក្រោម៖

    • ព័ត៌មានលម្អិតពីការចុះបញ្ជី៖ ពេលអ្នកបើកគណនី និងចុះឈ្មោះប្រើសេវាកម្ម នោះយើងនឹងស្នើសុំអ្នកឲ្យផ្តល់ព័ត៌មានលម្អិតច្បាស់លាស់ពីខ្លួនអ្នកផ្ទាល់មានដូចជា នាមខ្លួន និងនាមត្រកូល អាសយដ្ឋានអ៊ីម៉ែល ភេទ ទិន្នន័យកំណើត អាស័យដ្ឋានបច្ចុប្បន្ន លេខ ID ទូរស័ព្ទ មុខរបរ ។ល។
    • អត្តសញ្ញាណប័ណ្ណចេញដោយរដ្ឋាភិបាល៖ ក្នុងករណីខ្លះអ្នកនឹងត្រូវតម្រូវឲ្យផ្តល់ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណចេញដោយរដ្ឋាភិបាលសម្រាប់ដំណើរការធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណ។ សូមចាំថា ព័ត៌មាននេះតម្រូវឲ្យផ្តល់ជូនតែនៅក្នុងលក្ខណៈពិសេសណាមួយ នៃសេវាកម្មរបស់យើងតែប៉ុណ្ណោះ។
    • យើងត្រូវការប្រមូលព័ត៌មានការទូទាត់ប្រាក់៖ ពីអ្នក ដើម្បីឲ្យអ្នករីករាយលើមុខងារសេវាកម្ម របស់យើងទាំងអស់ (មានដូចជា កន្លែងភ្នាល់ ធ្វើការទិញ ការប្រកួតលេង ជាដើម)ព័ត៌មានទាំងនោះមាន ដូចជា លេខ កាត ឥណទាន និងព័ត៌មាន លម្អិត អំពី គណនីធនាគារ របស់អ្នក។
    • ព័ត៌មានស្ម័គ្រចិត្ត៖ យើងក៏ប្រមូលព័ត៌មាន ដែលអ្នកផ្តល់ឲ្យយើងដោយស្ម័គ្រចិត្តផងដែរ។ ឧទាហរណ៍ពេលអ្នកឆ្លងឆ្លើយការទំនាក់ទំនងពីយើង ឬទាក់ទងទៅយើងតាមរយៈអ៊ីម៉ែល ឬចែករំលែកព័ត៌មានបន្ថែមពីខ្លួនអ្នកផ្ទាល់ តាមរយៈការប្រើសេវាកម្មរបស់អ្នក ដូចជានៅលើកម្មវិធីជជែកកំសាន្តនិងហ្គេម ជាដើម។
    • យើងប្រមូលប្រភេទព័ត៌មានលម្អិតនៃការតភ្ជាប់ជាក់លាក់ និងព័ត៌មានទាក់ទងនឹងឧបករណ៍របស់អ្នក ផ្នែកទន់ ឬផ្នែករឹង ដែលអាចកំណត់អត្តសញ្ញាណអ្នកដូចជា៖ Wអង្គកំណត់អត្តសញ្ញាណតែមួយរបស់ឧបករណ៍ (ឧ. UDID, IMEI, អាសយដ្ឋាន MAC), កម្មវិធីរុករកការផ្តិតស្នាម, អាសយដ្ឋាន IP និងទិន្នន័យទីតាំងភូមិសាស្ត្រ។
    • ការហៅទូរស័ព្ទ៖ យើងកត់ត្រា ឬតាមដានការហៅតាមទូរស័ព្ទចំពោះជំនួយអតិថិជន ការបណ្តុះបណ្តាល និង/ឬក្នុងគោលបំណងរក្សាសន្តិសុខ។
    • បណ្តាញសង្គម៖ ពេលអ្នកចុះឈ្មោះតាមរយ៖ គណនីបណ្តាញសង្គមរបស់អ្នក (ដូចជា គណនីហ្វេសប៊ុករបស់អ្នក) ដើម្បី ប្រើសេវាកម្ម ឬភ្ជាប់ គណនី អ្នកលេង របស់អ្នក នឹងគណនីបែបនេះ នោះយើងនឹងចូលយកព័ត៌មានបឋមពីគណនីបណ្តាញសង្គមរបស់អ្នក មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត រូបថតដាក់លើទម្រង់ និងបញ្ជីរាយនាមមិត្តភក្តិរបស់អ្នក ក៏ដូចជាព័ត៌មាន ដែលអ្នកបានផ្សព្វផ្សាយជាសាធារណៈនៅលើគណនីបែបនេះ។
    • បន្ថែមពីនេះ ពេលប្រើសេវាកម្មនោះក៏អ្នកអាច «អញ្ជើញមិត្តភក្តិ» នៅលើបណ្តាញសង្គមរបស់អ្នកឲ្យប្រើសេវាកម្មផងដែរ។ ប្រសិនបើបុគ្គលនោះទទួលយកការអញ្ជើញរបស់អ្នក នោះយើងក៏ប្រមូលយកព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលនោះផងដែរដូចជា៖ ឈ្មោះ អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ និងថ្ងៃខែឆ្នាំកំណើត។ យើងនឹងប្រើព័ត៌មានផ្ទាល់ខ្លួនដែលបានចែងនៅក្នុងឯកសារនេះ និងបង្ហាញព័ត៌មានបែបនេះតែប៉ុណ្ណោះទៅដល់ភាគីទីបី ដូចដែលបានរៀបរាប់លម្អិតនៅក្នុងគោលនយោបាយឯកជនភាពនេះ។
    • ព័ត៌មានប្រមូលពីភាគីទីបី៖ យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នកផ្តល់សេវាកម្មភាគីទីបី ដូចជាព័ត៌មានពីប្រវត្តិឥណទានពីភ្នាក់ងារឥណទាន និងព័ត៌មានហិរញ្ញវត្ថុផ្សេងៗទៀតរបស់អ្នក ដែលទាក់ទងនឹងការផ្តល់សេវាកម្ម ក៏ដូចជា ព័ត៌មានដែលបានប្រមូលផ្តុំ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក និងបង្ការសកម្មភាពក្លែងបន្លំ ឬខុសច្បាប់។

  • ព័ត៌មានមិនផ្ទាល់ខ្លួន

    ប្រភេទ ពត៌មានទីពីរ គឺ ជាពត៌មានដែលមិនស្គាល់អត្តសញ្ញាណ និង មិន អាច កំណត់ អត្តសញ្ញាណបានទាក់ទងនឹងអ្នកប្រើ ដែលពត៌មានប្រភេទនេះយើង អាចរកបាន ឬប្រមូលបានតាមរយៈការប្រើប្រាស់របស់អ្នកប្រើសេវាកម្ម («ព័ត៌មានមិនផ្ទាល់ខ្លួន»)។

    ព័ត៌មានមិនផ្ទាល់ខ្លួន ដែលបានប្រមូលមានផ្ទុក ដោយព័ត៌មានបច្ចេកទេស និងព័ត៌មាន ដែលប្រើជាទូទៅ និងអាចមាន នៅក្នុងចំណោមអ្វីផ្សេងទៀត ប្រព័ន្ធប្រតិបត្តិការរបស់អ្នកប្រើ ប្រភេទកម្មវិធីរុករក គុណភាពបង្ហាញអេក្រង់ កម្មវិធីរុករក និងភាសាក្ដារចុច «ការចុចចូលគេហទំព័រ» របស់អ្នកប្រើ និងសកម្មភាពនានានៅលើសេវាកម្ម រយៈពេលអ្នកប្រើដែលបានចូលមើលសេវាកម្ម និងត្រាពេលវេលាដែលទាក់ទងគ្នា។ ល។

    ដើម្បីជៀសវាងរាល់ពីការមានមន្តិលសង្ស័យរាល់ព័ត៌មានមិនផ្ទាល់ខ្លួនណាមួយ ដែលជាប់ទាក់ទង ឬពាក់ព័ន្ធ ទៅនឹងព័ត៌មានផ្ទាល់ខ្លួនខ្លះនឹងត្រូវចាត់ទុកថា ជាព័ត៌មានផ្ទាល់ខ្លួនដរាបណាវាផ្សារភ្ជាប់ឬទាក់ទងគ្នានឹងពត៌មានដែលមានស្រាប់ ។

    ប្រភេទពត៌មានមិនផ្ទាល់ខ្លួន ដែលយើងប្រមូលពី ឬអំពីអ្នកគឺ៖

    • ព័ត៌មានបច្ចេកទេស៖ ដើម្បីបង្កើនមុខងារនៃសេវាកម្ម និងផ្ដល់បទពិសោធន៍អ្នកប្រើឲ្យបានល្អប្រសើរជាងមុនដល់អ្នកនោះយើងប្រមូលព័ត៌មានបច្ចេកទេសដែលបានបញ្ជូនដោយឧបករណ៍របស់អ្នក រួមមានដូចជា ពត៌មានផ្នែកទន់ និងព័ត៌មានផ្នែករឹងជាក់លាក់មួយចំនួន (ឧ. ប្រភេទនៃកម្មវិធីរុករក និងប្រព័ន្ធប្រតិបត្តិការ ដែលឧបករណ៍របស់អ្នកប្រើ, ចំណូលចិត្តភាសា ពេលវេលាចូលប្រើ និងឈ្មោះគេហទំព័រ ដែលអ្នកបានតភ្ជាប់ទៅសេវាកម្ម។ ល។ ) ។
    • ព័ត៌មានការលេងហ្គេង៖ យើងកត់ត្រាការរួមបញ្ចូលព័ត៌មានលេងហ្គេម ក្នុងចំណោមករណីផ្សេងទៀត ការកក់ប្រាក់របស់អ្នក ភ្នាល់ ប្រាក់រង្វាន់ រយៈពេលលេងហ្គេម និងពិន្ទុខ្ពស់របស់អ្នក។ យើងក៏អាចចែករំលែក និងបោះពុម្ពផ្សាយព័ត៌មានបែបនេះនៅលើកម្មវិធីណាមួយរបស់យើង។
    • ព័ត៌មានពីឧបករណ៍ និងការតភ្ជាប់៖ ប្រសិនបើអ្នកទាញយកកម្មវិធីចូលទៅក្នុងឧបករណ៍របស់អ្នក យើងអាចប្រមូលព័ត៌មានពីឧបករណ៍ជាក់លាក់ ដែលអ្នកកំពុងប្រើសម្រាប់សុវត្ថិភាព និងការរកឃើញការក្លែងបន្លំ និងគោលបំណងបង្ការ។ ឧទាហរណ៍ យើងអាចប្រមូលព័ត៌មានទាក់ទងនឹងកម្មវិធីផ្សេងៗ ដែលកំពុងដំណើរការដំណាលគ្នានឹងកម្មវិធីសម្រាប់ការរកមើល ប្រសិនបើអ្នកកំពុងប្រើកម្មវិធីដែលពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំ (ឧ.មនុស្សយន្ត, មេរោគ, ជាដើម) ឬពិនិត្យមើលថា តើការតភ្ជាប់ ដែលអ្នកកំពុងប្រើគឺ តាមរយៈ VPN ឬប្រូកស៊ី។
    • ព័ត៌មានវិភាគ៖ យើងប្រមូលព័ត៌មានពីការប្រើសេវាកម្មរបស់អ្នក មានដូចជាការប្រើប្រាស់នៃកម្មវិធី ឯកសារកំណត់ហេតុ សកម្មភាពអ្នកប្រើ (ឧ.ទំព័រដែលបានមើល ចំនួនពេលវេលាដែលបានចំណាយលើទំព័រជាក់លាក់ណាមួយ ការរកមើលលើអ៊ីនធឺណិត សកម្មភាព ចុច។ល។) ត្រាពេលវេលា, សញ្ញាព្រមាន ជាដើម។ ព័ត៌មាននេះត្រូវបានប្រមូលនៅក្នុងចំណោមការដោះស្រាយបញ្ហា និងកំហុសបញ្ហាផ្សេងៗទៀត ក៏ដូចជាក្នុងគោលបំណងស្រាវជ្រាវ និងវិភាគពីការប្រើប្រាស់សេវាកម្មរបស់អ្នក។
    • ព័ត៌មានអនាមិក៖ យើងអាចមិនបញ្ចេញឈ្មោះ ឬបង្ការអត្តសញ្ញាតចំពោះព័ត៌មានដែលប្រមូលបានតាមរយៈសេវាកម្ម ឬតាមរយៈមធ្យោបាយផ្សេងទៀត ដើម្បីមិនឲ្យព័ត៌មាននោះអាចកំណត់អត្តសញ្ញាណវាបាន មិនអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនអ្នកបាន។ ការប្រើប្រាស់ និងការបង្ហាញ របស់យើងចំពោះព័ត៌មានទូទៅ ឬព័ត៌មានដែលបង្ការអត្តសញ្ញាត គឺមិនស្ថិតនៅក្រោមការដាក់កម្រិតនៅក្នុងគោលនយោបាយឯកជនភាពនេះទេ ហើយយើងអាចបង្ហាញវាដល់អ្នកដទៃ ដោយមិនកំណត់ទៅលើគោលបំណងណាមួយ ដូចជាការផ្សាយពាណិជ្ជកម្ម ឬការធ្វើទីផ្សារ។

អនីតិជន

សេវាកម្មនេះមិនបានបង្កើតឡើង ឬបានណែនាំផ្ទាល់ទៅកាន់បុគ្គល ដែលមានអាយុក្រោម 18 ឆ្នាំ ឬបុគ្គល ដែលមានអាយុនៅក្រោមការផ្តល់ភាពស្របច្បាប់នៃច្បាប់ក្នុងការប្រើប្រាស់សេវាកម្មនៃដែនសមត្ថកិច្ចណាមួយ ដែលខ្ពស់ជាង («ភាពស្របច្បាប់នៃអាយុ») ។ ប្រសិនបើអ្នកមិនមានភាពស្របច្បាប់នៃអាយុ នោះអ្នកមិនគួរទាញយក ឬប្រើប្រាស់សេវាកម្មនេះទេ ហើយក៏មិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនណាមួយដល់យើងដែរ។

យើងសូមរក្សាសិទ្ធិក្នុងការចូលប្រើ និងផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន ដែលប្រមូលបានពីអ្នក។ ក្នុងករណី យើងដឹងថា អ្នកប្រើមិនមានភាពស្របច្បាប់នៃអាយុបានចែករំលែកព័ត៌មានណាមួយ នោះយើងអាចបោះបង់ចោលព័ត៌មានបែបនេះ។ សូមទាក់ទងមកយើង ប្រសិនបើអ្នកមានមូលហេតុណាមួយ ដែលជឿថា អនីតិជនបានចែករំលែកព័ត៌មានណាមួយជាមួយពួកយើង ។

តើយើងប្រើព័ត៌មានប្រមូលបានដោយរបៀបណា?

យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងខាងក្រោមនេះ៖

  • ដើម្បីបង្កើត គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពគណនីរបស់អ្នក
  • ផ្តល់ និងប្រតិបត្តិការសេវាកម្ម (ដូចជា សម្រាប់ការភ្នាល់ និងដំណើរការទូទាត់ប្រាក់ទូទៅ)
  • ដើម្បីទាក់ទងជាមួយអ្នក និងជូនដំណឹងដល់អ្នកពីការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់យើងចំពោះសេវាកម្ម និងការផ្តល់ជូនដ៏ពិសេសរបស់យើង
  • ដើម្បីផ្សព្វផ្សាយសេវាកម្មរបស់យើង (សូមមើលបន្ថែមនៅផ្នែក «ទីផ្សារ») ក៏ដូចជាដើម្បីបម្រើអ្នកក្នុងការផ្សាយពាណិជ្ជកម្ម រួមទាំងការការផ្សាយពាណិជ្ជកម្ម ដោយផ្អែកលើអាកប្បកិរិយារបស់អ្នកប្រើ
  • ដើម្បីធ្វើការវិភាគ សិក្សាស្រាវជ្រាវ និងកំណត់ស្ថិតិ ក្នុងគោលដៅកែលម្អ និងកែសម្រួលនូវសេវាកម្មស្របតាមតម្រូវការ និងផលប្រយោជន៍របស់អ្នក (ដូចជាការចងក្រងរបាយការណ៍សរុបពីការប្រើប្រាស់លក្ខណៈពិសេសមួយចំនួននៃសេវាកម្មរបស់យើង)
  • សម្រាប់គោលបំណងគ្រប់គ្រងទំនាក់ទំនងអតិថិជន និងដើម្បីគាំទ្រ ហើយដោះស្រាយរាល់បញ្ហាសេវាកម្ម និងឆ្លើយតបទៅនឹងសំណួររបស់អ្នក
  • ដើម្បីឲ្យយើងអាចអភិវឌ្ឍបន្ថែម តម្រូវតាមបំណងអ្នកប្រើ និងកែលម្អសេវា ដែលផ្អែកលើចំណូលចិត្ត និងការប្រើប្រាស់ជាទូទៅរបស់អ្នកប្រើ
  • ដើម្បីផ្តល់បរិយាកាសលេងហ្គេមប្រកបដោយទំនួលខុសត្រូវដល់អ្នក
  • ដើម្បីទាក់ទងជាមួយអ្នក ហើយបំពេញនូវរាល់សំណើរបស់អ្នកក្នុងការអនុវត្តសិទ្ធិរបស់អ្នកប្រើរបស់អ្នក
  • ដើម្បីកំណត់អត្តសញ្ញាណ និងផ្ទៀងផ្ទាត់នូវការចូលប្រើរបស់អ្នកចំពោះលក្ខណៈជាក់លាក់មួយចំនួននៃសេវាកម្ម
  • ដើម្បីរកឲ្យឃើញ និងបង្ការនូវរាល់សកម្មភាពក្លែងបន្លំ ដែលខុសច្បាប់ ឬសកម្មភាពណាមួយផ្សេងទៀត ដែលអាចប៉ះពាល់ដល់ ឬជះឥទ្ធិពលជាអវិជ្ជមានដល់សុចរិតភាពនៃសេវាកម្ម រួមទាំងការកំណត់អត្តសញ្ញាណគ្រោះថ្នាក់ ដែលទាក់ទងនឹងសកម្មភាពរបស់អ្នកដល់សេវាកម្មរបស់យើង
  • ដើម្បីស៊ើបអង្កេតមើលពីការរំលោភបំពានគោលនយោបាយ និងកិច្ចព្រមព្រៀងនៃអ្នកប្រើប្រាស់របស់យើង ព្រមទាំងពង្រឹងការអនុវត្តន៍គោលនយោបាយ និងកិច្ចព្រមព្រៀងរបស់អ្នកប្រើ
  • ដើម្បីស៊ើបអង្កេត និងដោះស្រាយជម្លោះដែលទាក់ទងនឹងការប្រើសេវាកម្មរបស់អ្នក និង
  • យោងទៅតាមការទាមទារនៃច្បាប់ ឬបទប្បញ្ញត្តិ (ដូចជាការដឹងពីតម្រូវការអតិថិជនរបស់អ្នក ("KYC") និងការតាក់តែងច្បាប់ប្រឆាំងការលាងលុយកខ្វក់) ឬតាមការស្នើសុំពីអាជ្ញាធររដ្ឋាភិបាល ឬដើម្បីគោរពតាមដីការឺនីតិវិធីស្របច្បាប់ស្រដៀងគ្នា ឬឆ្លើយតបទៅនឹងសំណូមពររបស់រដ្ឋាភិបាល ។

ការធ្វើទីផ្សារ

The Group នឹងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាឈ្មោះ អាសយដ្ឋានផ្ទះ អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ ជាដើម ពួកយើងផ្ទាល់ ឬតាមរយៈប្រើប្រាស់ពីអ្នកទទួលម៉ៅការបន្តភាគីទីបីរបស់យើងក្នុងគោលបំណងផ្តល់ សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងនឹងសេវាកម្មដល់អ្នក ក៏ដូចជាផលិតផល សេវាកម្ម គេហទំព័រ និងកម្មវិធីផ្សេងៗ ដែលពាក់ព័ន្ធនឹង៖ (i) ក្រុមហ៊ុនផ្សេងទៀតនៅក្នុង The Group (ii) White Label Brands ឬ (iii) ដៃគូជំនួញ និងសាខារបស់គ្រុប (ដែលជារួមហៅថា៖ «ភ្នាក់ងារទីផ្សារ») ដែលយើងជឿជាក់ថាអ្នកអាចនឹងចាប់អារម្មណ៍។

យើងក៏អាចចែករំលែក និងបង្ហាញពត៌មានផ្ទាល់ខ្លួនដល់ភ្នាក់ងារទីផ្សាររបស់យើងក្នុងគោលបំណងផ្តល់ ការផ្សព្វផ្សាយផ្សេងៗគ្នាដល់អ្នក ដែលយើង ឬភ្នាក់ងារទីផ្សាររបស់យើងជឿជាក់ថាមានពាក់ព័ន្ធនឹងអ្នក។ ភ្នាក់ងារទីផ្សាររបស់យើងអាចប្រើព័ត៌មានផ្ទាល់ខ្លួននេះសម្រាប់បច្ចេកទេសទីផ្សារខុសៗគ្នា ដូចជាអ៊ីម៉ែលដោយផ្ទាល់ សំបុត្រ ការផ្ញើសារ និងគោលបំណងទីផ្សារដោយប្រើទូរស័ព្ទជាដើម។

អ្នកអាចធ្វើបច្ចុប្បន្នភាពចំណូលចិត្តទីផ្សាររបស់អ្នកនៅពេលណាក៏បាន តាមរយៈសេវាបម្រើអតិថិជន (នៅកន្លែងដែលអាចធ្វើទៅបាន)។ ពេលអ្នកជ្រើសរើសទាញយកកម្មវិធីដោយយោងទៅតាមសេវាកម្មរបស់យើង នោះកម្មវិធីជូនដំណឹង ក៏អាចទាញយកឲ្យចូលទៅក្នុងឧបករណ៍របស់អ្នកបានផងដែរ។ ធ្វើបែបនេះ វាអនុញ្ញាតឲ្យយើងផ្ញើការជូនដំណឹងពីសេវាកម្មរបស់យើងដោយផ្ទាល់ដល់អ្នកនៅក្នុងឧបករណ៍របស់អ្នក ឧទាហរណ៍ ដូចជាការប្រាប់អ្នកពីលក្ខណៈថ្មីៗ ការធ្វើបច្ចុប្បន្នភាព ការទំនាក់ទំនងសេវា ការផ្តល់ជូន និងការបញ្ចុះតម្លៃជាដើម។

តាមរយៈការទាញយកកម្មវិធីនេះ នោះមានន័យថា អ្នកក៏បានយល់ព្រមទទួលការជូនដំណឹងនេះផងដែរ។ ប្រសិនបើអ្នកមិនចង់ទទួលការជូនដំណឹងទាំងនេះទេ អ្នកចាំបាច់ត្រូវលុបកម្មវិធីជូនដំណឹងនេះចេញពី ឧបករណ៍របស់អ្នកដោយខ្លួនឯង (ឧទាហរណ៍ ចុចលើតំណភ្ជាប់ «នេះជាអ្វី» ទៅនឹងការជូនដំណឹង ដែលអ្នកបានទទួល ហើយធ្វើតាមការណែនាំអំពី «របៀបលុប» ឬ ដោយធ្វើតាម «ការកំណត់» និង «មជ្ឈមណ្ឌលសេចក្តីជូនដំណឹង» នៃការលុបការណែនាំកម្មវិធីចេញពីឧបករណ៍របស់អ្នក) ។

អ្នកអាចបដិសេធបាននូវការផ្តល់ជូនទីផ្សារបន្ថែមនេះពីយើង ឬពីដៃគូអាជីវកម្ម និងសាខាទីផ្សាររបស់យើងពេលណាក៏បាន ដោយទាក់ទងមកពួកយើងតាមរយៈអ៊ីម៉ែល ៖ [email protected] ។ សូមកត់សម្គាល់ថា សូម្បីតែអ្នកឈប់ជាវពីបញ្ជីផ្ញើរសារទីផ្សាររបស់យើងក៏ដោយ យើងនៅតែ អាចបន្ត ផ្ញើរការធ្វើបច្ចុប្បន្នភាព និងការជូនដំណឹងដល់អ្នកទាក់ទងនឹងសេវាកម្មជាដើម។

តើយើងចែករំលែកព័ត៌មានជាមួយនរណាខ្លះ?

យើងមិនជួល លក់ ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបី («អ្នកទទួល») ឡើយ លើកលែងតែវាមានចែកក្នុងគោលនយោបាយឯកជនភាព។ ព័ត៌មានផ្ទាល់ខ្លួន នឹងត្រូវបានបង្ហាញដល់អ្នកទទួល ក្នុងករណីដែលមានគោលបំណងជាក់លាក់ណាមួយ ដូចមានចែងក្នុងគោលនយោបាយឯកជនភាពនេះ។

យើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយនឹងអ្នកទទួលដូចខាងក្រោម៖

  • White Label Brands រួមទាំងដូចជា អ្នកផ្តល់សេវាកម្មជំនួសណាមួយ ដែល White Label Brands អាចចូលធ្វើប្រតិបត្តិការ White Label Brands (បើមាន) ។
  • ក្រុមហ៊ុនដែលនៅក្នុង The Group និងក្រុមហ៊ុនសាខាផ្សេងទៀត
  • អ្នកម៉ៅការបន្ត និងអ្នកផ្តល់សេវាកម្មជាភាគីទីបី ក៏ដូចជាអ្នកម៉ៅការបន្តរបស់ពួកគេ ដែលជាឧទាហរណ៍រួមមាន (ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ) ក្រុមហ៊ុនទូរគមនាគមន៍ពពក សាខាទីផ្សារ ការបញ្ជាក់អត្តសញ្ញាណ និងសេវាកម្មទប់ស្កាត់ការក្លែងបន្លំ និងអ្នកបញ្ជាក់ទិន្នន័យផ្សេងទៀត។
  • ភ្នាក់ងារធ្វើរបាយការណ៍ឥណទាន
  • អ្នកផ្តល់សេវាទូទាត់ប្រាក់ អ្នកនាំដំណើរការទូទាត់ប្រាក់ និងធនាគារ
  • ចំពោះភាគីទីបីណាមួយ ដែលផ្តល់សេវាកម្មទាក់ទងទៅនឹងប្រតិបត្តិការ ឬការផ្សព្វផ្សាយនៃ In House Brand ឬ White Label Brands (ប្រសិនបើមាន) ។
  • ចំពោះភាគីទីបីណាមួយ ដែលរៀបចំព្រឹត្តិការណ៍ ឬការប្រកួតក្រៅបណ្តាញដោយតំណាងឲ្យ ឬនៅសហការជាមួយក្រុមហ៊ុនណាមួយ ដែលនៅក្នុង The Group
  • ចំពោះសណ្ឋាគារ និងក្រុមហ៊ុនជើងហោះហើរ (ដូចជានៅក្នុងបរិបទនៃព្រឹត្តិការណ៍ក្រៅបណ្ដាញ និងការផ្សព្វផ្សាយជាដើម)
  • សវនករ អ្នកម៉ៅការ ឬអ្នកពិគ្រោះយោបល់អំពីដំណើរការអាជីវកម្មណាមួយរបស់ The Group ។
  • ចំពោះភាគីទីបីណាមួយ ដែលធ្វើការស៊ើបអង្កេត រកឃើញ ឬបង្ការសកម្មភាពក្លែងបន្លំ ឬខុសច្បាប់ (ឧ. អាជ្ញាធររដ្ឋាភិបាល ប៉ូលីស ធនាគារ និងអង្គការស៊ើបអង្កេតផ្សេងទៀត) ។
  • អាជ្ញាធរ ដែលមានអាជ្ញាប័ណ្ណ ស្ថាប័នរដ្ឋាភិបាល និងនិយតករស្របតាមច្បាប់ និងបទបញ្ជាដែលត្រូវអនុវត្ត និង
  • អ្នកទិញ ឬអ្នកវិនិយោគ ដែលមានសក្តានុពលក្នុងក្រុមហ៊ុនណាមួយនៅក្នុង The Group ឬ While Label Brand (បើមាន) ឬក្នុងករណីមានប្រតិបត្តិការសាជីវកម្ម (ឧ. ការលក់ផ្នែក ដែលសំខាន់នៃអាជីវកម្មរបស់យើង ការច្របាច់បញ្ចូលគ្នា ការរៀបចំឡើងវិញ ការក្ស័យធន ការរួមបញ្ចូលគ្នា ឬការលក់ទ្រព្យសម្បត្តិ ឬការផ្ទេរនៅក្នុងប្រតិបត្តិការដែលពាក់ព័ន្ធនឹងក្រុមហ៊ុនណាមួយនៅក្នុង The Group (ក្នុងករណីបែបនេះ ក្រុមហ៊ុនដែលទទួលបាន ឬអ្នកផ្ទេរសិទ្ធិនឹងទទួលសិទ្ធិ និងកាតព្វកិច្ច ដូចមានចែងក្នុងគោលនយោបាយឯកជនភាពនេះ)។

បន្ថែមលើគោលបំណង ដែលបានរៀបរាប់នៅក្នុងគោលនយោបាយឯកជនភាពនេះ យើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយអ្នកទទួលទាំងអស់ ក្នុងគោលបំណងដូចខាងក្រោម៖

 

  • ការរក្សាទុកព័ត៌មានក្នុងនាមរបស់យើង ឧទាហរណ៍ ដូចជាការប្រើក្រុមហ៊ុនផ្តល់សេវាកម្ម Cloud computing ជាដើម
  • ដំណើរការព័ត៌មានបែបនេះ ដើម្បីជួយយើងក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង (ឧ. ដើម្បីដំណើរការការទូទាត់ប្រាក់ និងប្រាក់បញ្ញើរបស់អ្នកផ្ទៀងផ្ទាត់ ការចូលប្រើរបស់អ្នកសវនកម្មប្រតិបត្តិការរបស់យើងរកឃើញ និងការពារសកម្មភាពក្លែងបន្លំ ឬខុសច្បាប់ជាដើម);
  • ការអនុវត្តនូវការសិក្សាស្រាវជ្រាវ ការវាយតម្លៃបច្ចេកទេស ឬការវិភាគជាដើម
  • ការផ្សព្វផ្សាយពាណិជ្ជកម្មតាមគោលដៅក៏ដូចជាសម្ភារៈផ្សព្វផ្សាយ និងព័ត៌មានស្របតាមគោលកាណ៍ទីផ្សាររបស់យើង (សូមមើលខាងក្រោម «ការធ្វើទីផ្សារ») និង
  • ពេលយើងជឿជាក់ថា ការបង្ហាញព័ត៌មានជាការចាំបាច់ ដើម្បីការពារសិទ្ធិ ឬការទាមទារស្របច្បាប់របស់យើង អនុវត្តន៍នូវគោលនយោបាយរបស់យើង (រួមទាំងកិច្ចព្រមព្រៀងអ្នកប្រើ និងគោលនយោបាយឯកជនភាពរបស់យើង) ការពារសុវត្ថិភាពរបស់អ្នក ឬសុវត្ថិភាពរបស់អ្នកដទៃ ក៏ដូចជាដើម្បីស៊ើបអង្កេត ឬបង្ការការក្លែងបន្លំណាមួយ សម្រាប់ហេតុផលសុវត្ថិភាព ឬដើម្បីជួយយើងដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធផ្សេងទៀតផងដែរ។

ការផ្ទេរព័ត៌មាន

ដោយសារតែយើងប្រតិបត្ដិនៅទូទាំងពិភពលោក ដូច្នេះវាចាំបាច់ណាស់ក្នុងការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ប្រទេសក្រៅសហភាពអឺរ៉ុប។ ការការពារទិន្នន័យ និងច្បាប់ដទៃទៀតនៃប្រទេសទាំងនេះអាចមិនមានលក្ខណៈទូលំទូលាយដូចទៅនឹងសហគមន៍អឺរ៉ុបឡើយ។

យើងប្រើកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតដើម្បីធានាថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានការពារស្របតាមគោលនយោបាយឯកជនភាពរបស់យើង តាមរយៈមធ្យោបាយកិច្ចសន្យា (ដូចជាតាមរយៈកាប្រើកិច្ចសន្យា ដែលបានអនុម័តដោយនិយតករពាក់ព័ន្ធសម្រាប់ការផ្ទេរទិន្នន័យ) ឬមធ្យោបាយផ្សេងទៀត (ដូចជាការធានាថា ដែនសមត្ថកិច្ចផ្តល់កិច្ចការពារសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ការការពារទិន្នន័យ) ។

ប្រសិនបើអ្នកមានអារម្មណ៍ថា ឯកជនភាពរបស់អ្នកត្រូវបានគេចាត់ទុកថា មិនស្របតាមគោលនយោបាយរបស់យើង ឬប្រសិនបើមានអ្នកណាម្នាក់ប៉ុនប៉ងរំលោភបំពានសេវាកម្ម ឬធ្វើសកម្មភាពមិនសមរម្យណាមួយនោះ សូមទាក់ទងមកយើងដោយផ្ទាល់តាមរយៈអ៊ីម៉ែល៖ [email protected]

បច្ចេកវិជ្ជាតាមដានភាគីទីបី

ពេលអ្នកចូលមើល ឬចូលប្រើសេវាកម្មរបស់យើង (ឧទាហរណ៍ដូចជា នៅពេលអ្នកចូលមើលគេហទំព័ររបស់យើង) យើងប្រើ (និងផ្តល់សិទ្ធិឲ្យភាគីទីបីប្រើប្រាស់) កម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញ ខូឃីស៍ ភីកសែល ស្គ្រីប ដាក់ស្លាក និងបច្ចេកវិទ្យាផ្សេងទៀត («បច្ចេកវិទ្យាតាមដាន») ។

បច្ចេកវិទ្យាតាមដានអនុញ្ញាតឲ្យយើងប្រមូលព័ត៌មានពីអ្នក និងឥរិយាបថលើអ៊ីនធឺណិតរបស់អ្នក ដោយស្វ័យប្រវត្តិ ព្រមទាំងតាមឧបករណ៍របស់អ្នក (ឧទាហរណ៍កុំព្យូទ័រ ឬឧបករណ៍ចល័តរបស់អ្នក) ផងដែរ ក្នុងគោលបំណងផ្សេងទៀត ដូចជាបង្កើនការរុករកសេវាកម្មរបស់យើង ការកែលម្អសេវាកម្មរបស់យើង ការអនុវត្តន៍ និងការផ្លាស់ប្តូរបទពិសោធន៍របស់អ្នកលើសេវាកម្មរបស់យើង។ យើងក៏ប្រើព័ត៌មាននេះ ដើម្បីប្រមូលស្ថិតិពីការប្រើប្រាស់សេវាកម្មរបស់យើង ហើយអនុវត្តការវិភាគ ចែកចាយខ្លឹមសារ ដែលបានតម្រូវតាមចំណាប់អារម្មណ៍របស់អ្នក និងគ្រប់គ្រងសេវាកម្មដល់អ្នកប្រើ អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកបោះពុម្ពផ្សាយ អតិថិជន និងដៃគូរបស់យើងជាដើម។

យើងក៏អនុញ្ញាតឲ្យភាគីទីបីប្រមូលព័ត៌មានពីអ្នកតាមរយៈបច្ចេកវិទ្យាតាមដានផងដែរ។ ដើម្បីស្វែងយល់បន្ថែម សូមចូលមើល គោលនយោបាយខូឃីស៍របស់យើង

សេវាកម្មភាគីទីបី

ពេលកំពុងប្រើសេវាកម្ម អ្នកអាចជួបប្រទះតំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី សេវាកម្ម ឬកម្មវិធីរបស់វាជាដើម។ សូមចងចាំថា គោលនយោបាយឯកជនភាពនេះ មិនត្រូវបានគេអនុវត្តចំពោះគេហទំព័រភាគីទីបី សេវាកម្ម ឬកម្មវិធីភាគីទីបីណាមួយនោះទេ បើទោះបីជាវាអាចត្រូវគេទាញយក ឬចែកចាយតាមវិធីផ្សេងៗបានក៏ដោយ។

សូមជម្រាបជូនថា គេហទំព័រ សេវាកម្ម ឬកម្មវិធីណាមួយរបស់ភាគីទីបី គឺមានឯករាជ្យពី The Group របស់យើង។ យើងសន្មតថា គ្មានការទទួលខុសត្រូវលើអ្វី ដែលទាក់ទងទៅនឹងបញ្ហាឯកជនភាព ឬបញ្ហាផ្លូវច្បាប់ណាមួយ ដែលពាក់ព័ន្ធនឹងគេហទំព័រ និង/ឬសេវាកម្មរបស់ភាគីទីបីនោះឡើយ។ យើងសូមលើកទឹកចិត្តឲ្យអ្នកអានគោលនយោបាយឯកជនភាព និងលក្ខខណ្ឌនៃការប្រើគេហទំព័រ និង/ឬសេវាកម្មរបស់ភាគីទីបី ដោយប្រុងប្រយ័ត្ន ដោយសារលក្ខខណ្ឌរបស់ពួកគេមិនមែនជាលក្ខខណ្ឌរបស់យើងនោះទេ ដែលវានឹងអនុវត្តចំពោះអន្តរកម្មណាមួយរបស់អ្នកជាមួយតែភាគីទីបីនោះឯង។

អ្នកគួរពិនិត្យឡើងវិញនូវការអនុវត្តភាពឯកជនភាពពួកគេដោយប្រុងប្រយ័ត្នជានិច្ច មុនផ្តល់ព័ត៌មានផ្ទាល់ខ្លួនដល់ភាគីទីបី។

អ្នកត្រូវដឹង និងមានទំនួលខុសត្រូវនូវរាល់ហានិភ័យនៃការប្រើគេហទំព័រ សេវាកម្ម ឬកម្មវិធីនានារបស់ភាគីទីបីដោយខ្លួនឯង។ អ្នកយល់ព្រមថា យើងនឹងមិនមានការទទួលខុសត្រូវអ្វីទាំងអស់ទាក់ទងនឹងការប្រើប្រាស់របស់អ្នកចំពោះសេវាកម្មទាំងនេះ។

ការរក្សាទុកពត៌មានផ្ទាល់ខ្លួន

ប្រសិនបើអ្នកបានចុះឈ្មោះជាមួយគណនីតាមរយៈសេវាកម្មរបស់យើង នោះ The Group របស់យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក កំឡុងពេល ដែលគណនីរបស់អ្នកនៅសកម្ម។ បន្ថែមពីនេះ The Group របស់យើងនឹងរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់រយៈពេលបន្ថែមទៀត ដើម្បីឲ្យក្រុមយើងអាចបំពេញកាតព្វកិច្ចស្របច្បាប់របស់ខ្លួនក្រោមច្បាប់ ឬបទបញ្ញត្តិ ដែលជាធរមាន ដូចជា បទបញ្ញត្តិនៃការលេងល្បែងស៊ីសងណាមួយ ការយល់ដឹងពីអតិថិជន និងការប្រឆាំងនឹងការលាងលុយ។

បន្ថែមពីនេះ The Group របស់យើងអាចរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងរយៈពេលយូរជាងនេះ ប្រសិនបើការរក្សាព័ត៌មានបែបនេះចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់ The Group ដូចជាការការពារការក្លែងបន្លំ និងការរក្សាកំណត់ត្រាជាដើម។

ប្រសិនបើអ្នកចង់លុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សូមផ្ញើអ៊ីម៉ែលទៅ [email protected] ហើយយើងនឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហារបស់អ្នក។

សិទ្ធិរបស់អ្នក

អ្នកអាចទាក់ទងមកយើងតាមរយៈអ៊ីម៉ែល ហើយអ្នកអាចស្នើសុំ៖

  1. ដើម្បីចូលប្រើ ឬលុបព័ត៌មានផ្ទាល់ខ្លួនណាមួយ ដែលទាក់ទងនឹងអ្នក
  2. ដើម្បីផ្លាស់ប្តូរ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនណាមួយទាក់ទងនឹងអ្នក (ឧទាហរណ៍ ប្រសិនបើអ្នកជឿថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមិនត្រឹមត្រូវ អ្នកអាចស្នើសុំកែតម្រូវ ឬលុប វាវិញបាន) ។ សូមកត់សម្គាល់ថា អ្នកក៏អាចស្នើសុំឲ្យយើងកែកំហុសទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក (លើកលែងតែក្នុងករណី ដែលព័ត៌មានតម្រូវឲ្យរក្សាទុកក្នុងទំរង់ដើមនៃច្បាប់ និងបទបញ្ញត្តិជាធរមានណាមួយ) ។
  3. ស្នើសុំយើងឲ្យដាក់កំហិត ឬបញ្ឈប់ការប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
  4. ស្នើសុំយើងឲ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដែលអ្នកស្ម័គ្រចិត្តឲ្យយើងនៅក្នុងទម្រង់ម៉ាស៊ីនអានអក្សរ។

សូមកត់សម្គាល់ថា សិទ្ធិទាំងនេះគ្មានលក្ខណៈពេញលេញទេ ហើយការស្នើសុំ ស្ថិតនៅការទាមទារនៃច្បាប់ ជាធរមាន រួមមានទាំងបទប្បញ្ញត្តិលេងល្បែងស៊ីសង ការរាយការណ៍ផ្នែកច្បាប់ និងសីលធម៌ផ្សេងទៀត ឬកាតព្វកិច្ចរក្សាទុកឯកសារជាដើម។ យើងក៏អាចកែតម្រូវ បំពេញ ឬលុបព័ត៌មានមិនពេញលេញ ឬមិនត្រឹមត្រូវណាមួយ បានគ្រប់ពេលវេលា និងតាមការសម្រេចចិត្តរបស់យើង ស្របទៅតាមគោលនយោបាយផ្ទៃក្នុងរបស់យើង។

របៀបដែលយើងរក្សាទុកព័ត៌មានសម្ងាត់របស់អ្នក

យើងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្ត និងថែរក្សាសុវត្ថិភាពនៃសេវាកម្ម និងព័ត៌មានរបស់អ្នក។ យើងបានដាក់ការការពារផ្នែករូបវន្ត និងបច្ចេកវិទ្យាសមរម្យ ដើម្បីជួយទប់ស្កាត់នូវការចូលប្រើដោយគ្មានការអនុញ្ញាត ដើម្បីរក្សាសន្ដិសុខទិន្នន័យ និងការប្រើប្រាស់ព័ត៌មានដែលយើងប្រមូលបានឲ្យបានត្រឹមត្រូវ។ ការការពារទាំងនេះមានលក្ខណៈខុសគ្នាទៅតាមភាពរសើបនៃព័ត៌មាន ដែលយើងប្រមូលបាន និងរក្សាទុក។/p>

យើងប្រើនីតិវិធីបទដ្ឋានស្តង់ដា និងការត្រួតពិនិត្យឧស្សាហកម្ម ដើម្បីធានាជូនសុវត្ថិភាពព័ត៌មានរបស់អ្នកប្រើរបស់យើងដូចជា៖

  • ធានាជូននូវក្បួនតបណ្តាញ រួមមានទាំងការបង្ការពីការលបចូល និងប្រព័ន្ធការចូលប្រើទិន្នន័យខុសច្បាប់ ( Firewall system)។
  • ការទំនាក់ទំនងដែលបានបំលែងជាកូដ
  • ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងការត្រួតពិនិត្យការចូលដំណើរការ
  • ការសាកល្បងសវនកម្មផ្ទៃក្នុង និងខាងក្រៅ ។ល។

ទោះបី យើងចាត់វិធានការសមហេតុផល ដើម្បីបង្ការព័ត៌មានយ៉ាងណាក៏ដោយ ក៏យើងមិនអាចទទួលខុសត្រូវចំពោះការលួចចូលប្រើនូវទិន្នន័យដោយគ្មានការអនុញ្ញាត ឬការបំពានលើសេវាកម្មបានដែរ។ យើងគ្មានការធានា បង្ហាញ បញ្ជាក់ឡើយ តែយើងនឹងខិតខំរារាំងនូវរាល់ការចូលប្រើទិន្នន័យដោយគ្មានការអនុញ្ញាតបែបនេះ។

ការផ្លាស់ប្តូរគោលនយោបាយឯកជនភាព

យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរគោលនយោបាយឯកជនភាពនេះ ពេលណាមួយក៏បាន ដូច្នេះសូមចូលមើលទំព័រនេះឲ្យបានញឺកញាប់។ យើងនឹងជូនដំណឹងពីការផ្លាស់ប្តូរយ៉ាងសំខាន់នៃគោលនយោបានឯកជនភាពលើសេវាកម្ម និង/ឬ យើងនឹងផ្ញើអ៊ីម៉ែលទៅអ្នកទាក់ទងនឹងការផ្លាស់ប្តូរអាស័យដ្ឋានអ៊ីម៉ែល ដែលអ្នកបានផ្តល់ឲ្យយើង។ ការផ្លាស់ប្តូរដ៏សំខាន់បែបនេះនឹងមានប្រសិទ្ធភាពរយៈពេលប្រាំពីរ (7) ថ្ងៃបន្ទាប់ពីសេចក្តីជូនដំណឹងនេះ ត្រូវបានផ្តល់ជូនតាមវិធីណាមួយ ដែលបានរៀបរាប់ខាងលើ។ បើមិនដូច្នោះទេ រាល់ការផ្លាស់ប្តូរផ្សេងទៀតចំពោះគោលនយោបាយឯកជនភាពនេះមានប្រសិទ្ធិភាព ដូចដែលបានបង្ហាញនៅកាលបរិច្ឆេទ «កែសម្រួលចុងក្រោយ» ហើយការប្រើសេវាកម្មរបស់អ្នកបន្តទៀត បន្ទាប់ពីកាលបរិច្ឆេទ ដែលបានកែសម្រួលចុងក្រោយនឹងក្លាយជាការយល់ព្រម និងកិច្ចព្រមព្រៀង ដែលត្រូវបានចងភ្ជាប់ដោយការផ្លាស់ប្តូរទាំងនោះ។

អ្នកអាចទំនាក់ទំនងពួកយើងបានតាមរយ

ប្រសិនបើអ្នកមានសំណួរទូទៅពីសេវាកម្ម ឬព័ត៌មានដែលយើងប្រមូលបានពីអ្នក និងរបៀបដែលយើងប្រើវា សូមទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល ឬតាមទម្រង់ខាងក្រោម។

យើងនឹងខំឆ្លើយតបអ្នកក្នុងរយៈពេលមួយសមស្រប។ សូមទាក់ទងមកយើង ពេលណាក៏បានដែរ។ ប្រសិនបើអ្នកមិនទាន់អស់ចម្ងល់ចំពោះការឆ្លើយតបរបស់យើងទេនោះ អ្នកអាចទាក់ទងទៅអាជ្ញាធរត្រួតពិនិត្យទិន្នន័យក៏បាន។

គោលនយោបាយខូឃីរបស់ក្រុមហ៊ុន CITYVIEWS

បានកែសម្រួល៖ ថ្ងៃទី 28 ខែមីនា ឆ្នាំ 2018

សេចក្តីផ្តើម

សេចក្តីផ្តើមពេលអ្នកចូលមើល ឬចូលប្រើសេវាកម្មរបស់យើង (ដូចជាគេហទំព័រ ឬកម្មវិធីនានា ដែលដំណើរការដោយពួកយើង ឬពេលអ្នកធ្វើអន្តរកម្ម ឬពាក់ព័ន្ធ ជាមួយខ្លឹមសាររបស់យើង) យើងប្រើ (និងផ្តល់ សិទ្ធិ ឲ្យភាគីទីបីប្រើ) កម្មវិធីត្រួតពិនិត្យសកម្មភាពលើបណ្ដាញ ខូឃីស៍ ភីកសែល ដាក់ស្លាក ស្គ្រីប APIនិងបច្ចេកវិទ្យាផ្សេងទៀត («បច្ចេកវិទ្យាតាមដាន») ។

បច្ចេកវិទ្យាតាមដានធ្វើឲ្យយើងប្រមូលព័ត៌មានពីអ្នក និងឥរិយាបថលើអនឡាញរបស់អ្នកដោយស្វ័យប្រវត្តិ ព្រមទាំងតាមឧបករណ៍របស់អ្នក (ឧទាហរណ៍ កុំព្យូទ័រ ឬឧបករណ៍ចល័តរបស់អ្នក) ដើម្បីបង្កើនការរុករក សេវាកម្មរបស់យើង កែលម្អការអនុវត្តន៍សេវាកម្មរបស់យើង និងការផ្លាស់ប្តូរបទពិសោធន៍របស់អ្នកលើសេវាកម្មរបស់យើង។ យើងក៏ប្រើព័ត៌មាននេះ ដើម្បីប្រមូលស្ថិតិពីការប្រើប្រាស់សេវាកម្មរបស់យើង ហើយអនុវត្តការវិភាគ ចែកចាយខ្លឹមសារ ដែលបានតម្រូវតាមចំណាប់អារម្មណ៍របស់អ្នក និងគ្រប់គ្រងសេវាកម្មដល់អ្នកប្រើ អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកបោះពុម្ពផ្សាយ អតិថិជន និងដៃគូរបស់យើងជាដើម។

យើងក៏អនុញ្ញាតឲ្យភាគីទីបីប្រមូលព័ត៌មានពីអ្នកតាមរយៈបច្ចេកវិទ្យាតាមដានផងដែរ។

តើអ្វីទៅជា ខូឃីស៍?

ខូឃីស៍ គឺជាឯកសារអត្ថបទតូចៗ (មានតែអក្សរ និងលេខ) ដែលប្រព័ន្ធបម្រើបណ្តាញដាក់នៅក្នុងកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់អ្នក នៅពេលអ្នកចូលមើលគេហទំព័រណាមួយ។ នៅពេលប្រើ ខូឃីស៍អាចជួយឲ្យសេវាកម្មយើងកាន់តែងាយប្រើ ឧទាហរណ៍តាមរយៈការចងចាំពីចំណូលចិត្ត និងការកំណត់ភាសារបស់អ្នកជាដើម។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមពីខូឃីស៍បាននៅគេហទំព័រ www.allaboutcookies.org នេះ។

ខូឃីស៍ត្រូវបានគេប្រើយ៉ាងទូលំទូលាយ ដើម្បីធ្វើឲ្យគេហទំព័រដំណើរការបានយ៉ាងមានប្រសិទ្ធភាព។ ការប្រើ ខូឃី ធ្វើឲ្យអ្នកបើកមើលគេហទំព័រពីមួយទៅមួយបានយ៉ាងមានប្រសិទ្ធភាព។ ខូឃី វាអាចចងចាំនូវចំណូលចិត្តរបស់អ្នក និងធ្វើអោយមានអន្តរកម្ម រវាងអ្នក និងសេវាកម្មកាន់តែរលូន និងមានប្រសិទ្ធិភាពជាងមុន។ ខូឃី ក៏ត្រូវបានគេប្រើដើម្បីជួយធានាថា ការផ្សាយពាណិជ្ជកម្ម ដែលអ្នកឃើញនៅលើអ៊ីនធឺណិត គឺទាក់ទងនឹងអ្នក និងផលប្រយោជន៍របស់អ្នក។

ការរក្សាទុកបច្ចេកវិទ្យាតាមដាន

យើងរក្សាទុកបច្ចេកវិទ្យាតាមដាន ពេលអ្នកចូលមើល ឬចូលប្រើសេវាកម្មរបស់យើង (ឧទាហរណ៍ពេលអ្នកកំពុងមើលគេហទំព័ររបស់យើង) - ទាំងនេះគេហៅថា «បច្ចេកវិទ្យាតាមដានភាគីទីមួយ»។ លើសពីនេះ បច្ចេកវិទ្យាតាមត្រូវបានរក្សាទុកដោយភាគីទីបីផ្សេងទៀត (ឧទាហរណ៍ អ្នកផ្តល់សេវាវិភាគដៃគូពាណិជ្ជកម្ម និងអ្នកផ្សព្វផ្សាយ) ដែលដំណើរការខ្លឹមសារនៅលើសេវាកម្មរបស់យើង - ទាំងនេះគេហៅថា «បច្ចេកវិទ្យាតាមដានភាគីទីបី»។

ប្រភេទបច្ចេកវិទ្យាតាមដានទាំងពីរអាចរក្សាទុករយៈពេលនៃការចូលមើលរបស់អ្នកទាក់ទងនឹងសេវាកម្មរបស់យើង ឬសម្រាប់ការជុលមើលលើកក្រោយៗទៀត។

តើបច្ចេកវិទ្យាតាមដានប្រភេទអ្វីដែលយើងប្រើ?

មានបច្ចេកវិទ្យាតាមដានសំខាន់ៗប្រាំប្រភេទ៖

  • បច្ចេកវិជ្ជាតាមដានការដាក់កំហឹតដ៏ចាំបាច់
    បច្ចេកវិជ្ជាតាមដានទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីឲ្យអ្នកអាចចូលស្វែងរកអ្វីផ្សេងៗ និងប្រើលក្ខណៈពិសេសនៃសេវាកម្មរបស់យើង ឬដើម្បីផ្តល់សេវាកម្ម ដែលអ្នកបានស្នើ (ដូចជា ឈ្មោះអ្នកប្រើ របស់អ្នកជាដើម) ។ យើងមិនចាំបាច់ត្រូវការការយល់ព្រមរបស់អ្នក ដើម្បីប្រើបច្ចេកវិទ្យាតាមដានទាំងនេះទេ។ បច្ចេកវិទ្យាតាមដានទាំងនេះអាចត្រូវបានប្រើសម្រាប់ហេតុផលសុវត្ថិភាព និងភាពថ្លៃថ្នូរ - ឧទាហរណ៍ ដើម្បីរកមើលក្រែងមានការរំលោភលើគោលនយោបាយ និងការគាំទ្រ ឬលក្ខណៈសុវត្ថិភាពរបស់យើង។
  • មុខងារបច្ចេកវិទ្យាតាមដាន
    បច្ចេកវិជ្ជាតាមដានទាំងនេះអនុញ្ញាតឲ្យសេវាកម្មរបស់យើងចងចាំពីជម្រើសរបស់អ្នក (ដូចជាភាសារបស់អ្នក) និងធ្វើឲ្យប្រសើរឡើងនូវលក្ខណៈពិសេសផ្ទាល់ខ្លួន។ ឧទាហរណ៍ បច្ចេកវិទ្យតាមដានទាំងនេះត្រូវបានប្រើ សម្រាប់ការសម្គាល់អត្តសញ្ញាណ (ដើម្បីចងចាំនៅពេលអ្នកបានចូលមើល) ហើយគាំទ្រលក្ខណៈពិសេសផ្សេងទៀតនៃសេវាកម្មរបស់យើង ។
  • បច្ចេកវិទ្យាតាមដានការអនុវត្តន៍
    បច្ចេកវិទ្យាតាមដានទាំងនេះ ប្រមូលព័ត៌មានពីសកម្មភាពនៅលើអនឡាញរបស់អ្នក (ឧទាហរណ៍រយៈពេលនៃការចូលមើលរបស់អ្នកលើសេវាកម្មរបស់យើង) ដោយរាប់បញ្ចូលទាំងទិន្នន័យ អាកប្បកិរិយា និងរង្វាស់ការចូលរួមខ្លឹមសារជាដើម។ បច្ចេកវិទ្យាតាមដានទាំងនេះត្រូវបានប្រើសម្រាប់វិភាគការស្រាវជ្រាវ និងដើម្បីអនុវត្តន៍ស្ថិតិ (ផ្អែកលើព័ត៌មានទូទៅ) ។
  • មបច្ចេកវិទ្យាតាមដានការធ្វើទីផ្សារ ឬការផ្សព្វផ្សាយ
    បច្ចេកវិទ្យាតាមដានទាំងនេះត្រូវបានប្រើ ដើម្បីផ្តល់នូវការផ្តល់ជូនពិសេស និងការផ្សាយពាណិជ្ជកម្មទៅកាន់អ្នក ដោយផ្អែកលើចំណាប់អារម្មណ៍របស់អ្នក ក៏ដូចជាដើម្បីអនុវត្ត យុទ្ធនាការទីផ្សារតាមអ៊ីម៉ែលផងដែរ។ ពួកវាក៏អាចត្រូវបានគេប្រើដើម្បីកំណត់ចំនួនដងដែលអ្នកបានឃើញការផ្សព្វផ្សាយក៏ដូចជាជួយវាស់វែងប្រសិទ្ធភាពនៃយុទ្ធនាការផ្សព្វផ្សាយជាដើម។ ជាធម្មតា ពួកវាត្រូវបានដាក់ដោយអ្នកផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើង (ឧទាហរណ៍បណ្តាញផ្សព្វផ្សាយពាណិជ្ជកម្ម) និងផ្តល់ឲ្យអ្នកផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់យើងនូវការយល់ដឹងអំពីអ្នក ដែលមើលឃើញនិងធ្វើអន្តរកម្មជាមួយការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ឲ្យចូលទៅកាន់ គេហទំព័ររបស់ពួកគេ ឬប្រើកម្មវិធីរបស់ពួកគេ។
  • ប្រព័ន្ធតាមដានបណ្តាញផ្សព្វផ្សាយរបស់សង្គម
    គេហទំព័ររបស់យើង រួមមានទាំងលក្ខណៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាប៊ូតុងចុច "Like" ឬ "Share" របស់ Facebook ជាដើម។ លក្ខណៈពិសេសទាំងនេះត្រូវបានរៀបចំដោយភាគីទីបី ឬត្រូវបានបង្ហោះផ្សព្វផ្សាយដោយផ្ទាល់ពីសេវាកម្មរបស់យើង។ អន្តរកម្មរបស់អ្នកជាមួយលក្ខណៈពិសេសទាំងនេះត្រូវបានគ្រប់គ្រងដោយរបាយការណ៍ឯកជនភាពរបស់ក្រុមហ៊ុន ដែលផ្តល់នូវលក្ខណៈ ពិសេសទាំងអស់នេះ។
បច្ចេកវិទ្យាតាមដាន ប្រភេទ គោលបំណង
ខូឃីនៃការវិភាគ បច្ចេកវិទ្យាតាមដានភាគីទី 1 បច្ចេកវិទ្យាតាមដានការអនុវត្តន៍

បច្ចេកវិទ្យាតាមដានទាំងនេះត្រូវបានប្រើ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងរបៀប ដែលអ្នកធ្វើអន្តរកម្មជាមួយខ្លឹមសារចំពោះសេវាកម្មរបស់យើង គោលបំណងគុណលក្ខណៈ (ឧទាហរណ៍ URL បញ្ជូនបន្ត) ។ ល។ យើងប្រើព័ត៌មានទាំងនេះ ដើម្បីចងក្រងរបាយការណ៍ គណនាប្រាក់ចំណូល ដែលយើងត្រូវទទួល និងជួយយើងកែលម្អសេវាកម្ម និងដើម្បីផ្តល់ជូននូវផលិតផល និងខ្លឹមសារផ្ទាល់ខ្លួន។
ខូឃីដទៃទៀត បច្ចេកវិទ្យាតាមដានរបស់ភាគីទីមួយ និងទីបី បច្ចេកវិទ្យាតាមដានយ៉ាងតឹងរឹងចាំបាច់

ខូឃី ដែលមិនបានរាយឈ្មោះទាំងអស់នេះអាចនឹងប្រើនៅត្រង់ផ្នែកផ្ទៃក្នុងនៃសេវាកម្ម ដើម្បីកែសម្រួល និងធ្វើឲ្យបទពិសោធអ្នកប្រើមានភាពងាយស្រួលនៅលើគេហទំព័រ ដោយវាចងចាំនូវជម្រើសរបស់អ្នក និងការ ចូល ជាស្វ័យប្រវត្តិរបស់អ្នកផងដែរ។

របៀបគ្រប់គ្រងការកំណត់ខូឃីរបស់អ្នក

សូមចំណាំថា យើងមិនទទួលស្គាល់ ឬឆ្លើយតបទៅនឹងសញ្ញានៃកម្មវិធីរុករកស្វ័យប្រវត្តិទាក់ទងនឹងបច្ចេកវិទ្យាតាមដាន ដូចជាសំណើ «កុំតាមដាន» នោះទេ។ ប៉ុន្តែ មានវិធីជាច្រើនទៀត ដែលអ្នកអាចគ្រប់គ្រងនូវការកំណត់ ខូឃី របស់អ្នកបាន។ សូមចងចាំថា ពេលអ្នកលុប ឬរាំងខ្ទប់ខូឃីណាមួយហើយនោះ លក្ខណៈពិសេសមួយចំនួននៃសេវាកម្មអាចនឹងមិនដំណើរការបានត្រឹមត្រូវ ឬមានប្រសិទ្ធភាពឡើយ។

  • ការបិទ ខូឃី តាមរយៈកម្មវិធីរុករកបណ្តាញរបស់អ្នក
    វាធ្វើឲ្យអ្នកមើលឃើញពីអ្វីដែល ខូឃី បានរក្សាទុកនៅក្នុងឧបករណ៍របស់អ្នក ហើយអ្នកលុបវាទាំងអស់ បាន ឬនៅលើមូលដ្ឋាននីមួយៗ ហើយអាចឲ្យអ្នករាំងខ្ទប់ ឬធ្វើឲ្យ ខូឃី មាននៅគ្រប់គេហទំព័រទាំងអស់ ឬគេហទំព័រ ដែលអ្នកបានជ្រើសរើសនិមួយៗ។ អ្នកក៏អាចបិទ ខូឃី ភាគីទីបីបានផងដែរ។ សូមកត់សម្គាល់ថា រាល់ការកំណត់ ដែលផ្តល់ដោយកម្មវិធីរុករក ឬឧបករណ៍ជាញឹកញាប់ វាអាចអនុវត្តបានតែចំពោះកម្មវិធីរុករក ឬឧបករណ៍ជាក់លាក់នោះឯង។
  • ជាធម្មតា យើងអាចរកមើលព័ត៌មានពី ខូឃី នៅក្នុងផ្នែក «ជំនួយ» នៃកម្មវិធីរុករករបស់បណ្តាញ។ មានតំណភ្ជាប់មួយចំនួន ដែលគេប្រើជាទូទៅនឹងកម្មវិធីរុករករបស់បណ្តាញមានដូចខាងក្រោម៖
  • បិទខូឃីភាគីទីបី
    អ្នកអាចបិទ ខូឃី នៃគោលដៅភាគីទីបី ឬខូឃី នៃការផ្សព្វផ្សាយពាណិជ្ជកម្មជាក់លាក់មួយចំនួន តាមរយៈការចូលមើលតំណភ្ជាប់ដូចខាងក្រោម៖ Network Advertising Initiative
Back To Top
Live Chat
×

សូមទោស, មិនទាន់គាំទ្រកម្មវិធីរុករករបស់អ្នក​ទេ